ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​សប្បដិ​ឃធម៌​ផង នៃ​អប្បដិឃ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មហាភូត១ ជាស​ប្ប​ដិ​ឃៈ ជា​បច្ច័យ​នៃ​មហាភូត២ផង នៃ​អាបោធាតុ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ដូច​បដិ​ច្ច​វារៈ​ដែរ រហូតដល់​ពួក​អសញ្ញ​សត្វ។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​អប្បដិ​ឃក្ខន្ធ១ (នៃ​ខន្ធ) ៣… រហូតដល់​ពួក​អសញ្ញ​សត្វ។ បុរេ​ជាត គឺ(បុគ្គល) នូវ​វត្ថុ​… នូវ​ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ​… នូវ​កព​ឡិង្កា​រា​ហារ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង វត្ថុ ជា​បច្ច័យ​នៃ​ពួក​អប្បដិ​ឃក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​អប្បដិ​ឃក្ខន្ធ ជា​បច្ច័យ​នៃ​អប្បដិឃៈ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​អប្បដិឃៈ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជា​អប្បដិឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​សប្បដិ​ឃធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បច្ឆា​ជាត អាហារ
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637830465850895676
ទៅកាន់ទំព័រ៖