ព្រះត្រៃបិដក ភាគ ១០០
និងឥន្រ្ទិយ។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ អាបោធាតុ ជាបច្ច័យនៃពួកមហាភូត ជាសប្បដិឃៈ ដោយអត្ថិប្បច្ច័យ អាបោធាតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ អាបោធាតុ ជាបច្ច័យនៃចក្ខាយតនៈ និងផោដ្ឋព្វាយតនៈ ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន ឧតុសមុដ្ឋាន របស់ពួកអសញ្ញសត្វ…។ បច្ឆាជាត គឺពួកខន្ធ ជាអប្បដិឃៈ ជាបច្ច័យនៃកាយ ជាសប្បដិឃៈនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយ ជាសប្បដិឃៈនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាសប្បដិឃៈ ដោយអត្ថិប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអប្បដិឃក្ខន្ធ១ នៃខន្ធ៣ ជាសប្បដិឃៈ និងជាអប្បដិឃៈ… ដូចបដិច្ចវារៈដែរ រហូតដល់ពួកអសញ្ញសត្វ។ បច្ឆាជាត
ID: 637830466028848870
ទៅកាន់ទំព័រ៖