ព្រះត្រៃបិដក ភាគ ១០០
គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃសប្បដិឃកាយ និងអប្បដិឃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃសប្បដិឃកាយ និងអប្បដិឃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាសប្បដិឃៈ និងជាអប្បដិឃៈ ដោយអត្ថិប្បច្ច័យ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ គឺដូចបដិច្ចវារៈដែរ រហូតដល់ពួកអសញ្ញសត្វ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកអប្បដិឃក្ខន្ធក្តី ពួកមហាភូតក្តី នៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ… ដូចបដិច្ចវារៈដែរ រហូតដល់ពួកអសញ្ញសត្វ។ សហជាត គឺខន្ធ១ ដែលប្រកបដោយចក្ខុវិញ្ញាណក្តី ចក្ខាយតនៈក្តី នៃខន្ធ៣… ខន្ធ២… ខន្ធ១ ដែលប្រកបដោយកាយវិញ្ញាណក្តី កាយាយតនៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
ID: 637830466209029036
ទៅកាន់ទំព័រ៖