ព្រះត្រៃបិដក ភាគ ១០០
ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺនូវសទ្ធា។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសេនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺ (មានសេចក្តី) ប្រហែលគ្នានឹងឧបនិស្សយប្បច្ច័យទី២ដែរ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកហេតុ ដោយឧបនិស្សយប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។
ID: 637830309149349713
ទៅកាន់ទំព័រ៖