ព្រះត្រៃបិដក ភាគ ១០០
ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ចប់ អនុលោមប្បច្ចនីយៈ។
[២៥៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៤។ អនុលោមមាតិកា បណ្ឌិត គប្បីរាប់ចុះ។… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ បច្ចនីយានុលោម។
ចប់ សប្បដិឃទុកៈ។
រូបិទុកៈ
បដិច្ចវារៈ
[២៥៥] រូបិធម៌ (ធម៌ដែលមានរូប) អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត៣ អាស្រ័យនូវមហាភូត១ នូវមហាភូត២… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អរូបិធម៌ (ធម៌ដែលមិនមានរូប) អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ រូបិធម៌ក្តី អរូបិធម៌ក្តី អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ អាស្រ័យនូវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកមហាភូត។ អរូបិធម៌ អាស្រ័យនូវអរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអរូបិក្ខន្ធ ១
ID: 637830467280661838
ទៅកាន់ទំព័រ៖