ព្រះត្រៃបិដក ភាគ ១០០

នូវ​ខន្ធ២… មាន​បដិសន្ធិ​ដែរ។ រូ​បិ​ធម៌ អាស្រ័យ​នូវ​អរូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អរូ​បិ​ក្ខន្ធ មាន​បដិសន្ធិ​ដែរ។ រូ​បិ​ធម៌​ក្តី អរូ​បិ​ធម៌​ក្តី អាស្រ័យ​នូវ​អរូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អរូ​បិ​ក្ខន្ធ១ នូវ​ខន្ធ២… មាន​បដិសន្ធិ​ដែរ។ រូ​បិ​ធម៌ អាស្រ័យ​នូវ​រូ​បិ​ធម៌​ផង នូវ​អរូ​បិ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អរូ​បិ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ អរូ​បិ​ធម៌ អាស្រ័យ​នូវ​រូ​បិ​ធម៌​ផង នូវ​អរូ​បិ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អរូ​បិ​ក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។ រូ​បិ​ធម៌​ក្តី អរូ​បិ​ធម៌​ក្តី អាស្រ័យ​នូវ​រូ​បិ​ធម៌​ផង នូវ​អរូ​បិ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អរូ​បិ​ក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​អរូ​បិ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
 [២៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637830467506181807
ទៅកាន់ទំព័រ៖