ព្រះត្រៃបិដក ភាគ ១០០
ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ ពឹងផ្អែកនឹងវត្ថុ មានបដិសន្ធិដែរ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអរូបិក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត មានបដិសន្ធិដែរ។ ប្រស្នាដ៏សេស និងបវត្តិប្បដិសន្ធិ បណ្ឌិត គប្បីចែកយ៉ាងនេះចុះ។
[២៦២] អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអរូបិក្ខន្ធ ពឹងផ្អែកនឹងវត្ថុ មានបដិសន្ធិដែរ។ អរូបិធម៌ ពឹងផ្អែកនឹងអរូបិធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺនឹងអរូបិក្ខន្ធ១… នឹងខន្ធ២… មានបដិសន្ធិដែរ។ អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ផង នឹងអរូបិធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយចក្ខុវិញ្ញាណផង នឹងចក្ខាយតនផង នឹងខន្ធ២… ដែលប្រកបដោយកាយវិញ្ញាណ… ខន្ធ៣ ពឹងផ្អែកនឹងអរូបិក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។ សេចក្តីបំប្រួញ។
ID: 637830468511561730
ទៅកាន់ទំព័រ៖