ព្រះត្រៃបិដក ភាគ ១០០
[២៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អនុលោម។
[២៦៤] រូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមហាភូត១… មហាភូត១ របស់ពួកអសញ្ញសត្វ…។ អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអរូបិក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ
ID: 637830468746456725
ទៅកាន់ទំព័រ៖