ព្រះត្រៃបិដក ភាគ ១០០

គឺ​បវត្តិ​ប្ប​ដិ​សន្ធិ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ អរូ​បិ​ធម៌ ពឹងផ្អែក​នឹង​អរូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​នឹង​អរូ​បិ​ក្ខន្ធ១ ជា​អហេតុកៈ​… មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ រូ​បិ​ធម៌ ពឹងផ្អែក​នឹង​អរូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​អរូ​បិ​ក្ខន្ធ មាន​បដិសន្ធិ​ដែរ។ រូ​បិ​ធម៌​ក្តី អរូ​បិ​ធម៌​ក្តី ពឹងផ្អែក​នឹង​អរូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អរូ​បិ​ក្ខន្ធ១ នឹង​ខន្ធ២… មាន​បដិសន្ធិ​ដែរ។ រូ​បិ​ធម៌ ពឹងផ្អែក​នឹង​រូ​បិ​ធម៌​ផង នឹង​អរូ​បិ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​អរូ​បិ​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង មាន​បដិសន្ធិ​ដែរ។ អរូ​បិ​ធម៌ ពឹងផ្អែក​នឹង​រូ​បិ​ធម៌​ផង នឹង​អរូ​បិ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខា​យតនៈ​ផង ខន្ធ២… ដែល​ប្រកបដោយ​កាយវិញ្ញាណ​…
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637830468926571296
ទៅកាន់ទំព័រ៖