ព្រះត្រៃបិដក ភាគ ១០០
[២៦៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ បច្ច័យទាំងអស់ បណ្ឌិតគប្បីធ្វើឲ្យដូចគ្នាចុះ។ … ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ចប់ អនុលោមប្បច្ចនីយៈ។
[២៦៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ បច្ច័យទាំងអស់ បណ្ឌិតគប្បីធ្វើឲ្យដូចគ្នាចុះ… ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ សេចក្តីបំប្រួញ… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ បច្ចនីយានុលោម។
ឯនិស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[២៦៨] អរូបិធម៌ ច្រឡំនឹងអរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអរូបិក្ខន្ធ១ នឹងខន្ធ២… មានបដិសន្ធិដែរ។
[២៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១
ID: 637830469526840071
ទៅកាន់ទំព័រ៖