ព្រះត្រៃបិដក ភាគ ១០០

បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​រូ​បិ​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ទាន​… សីល​… ឧបោសថកម្ម​… ហើយ​ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន អំពី​ឈាន​… ពួក​ព្រះ​អរិយៈ អំពី​មគ្គ​… ហើយ​ពិចារណា​នូវ​ផល ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ​… នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… ក្នុង​កាលមុន​… នូវ​ពួក​អរូ​បិ​ក្ខន្ធ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកបដោយ​អរូ​បិ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ(ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637830469957486344
ទៅកាន់ទំព័រ៖