ព្រះត្រៃបិដក ភាគ ១០០

អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​រូ​បិ​ធម៌​ផង នៃ​អរូ​បិ​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អរូ​បិ​ធម៌ ជា​អធិបតិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៧៣] អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បិ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អរូ​បិ​ក្ខន្ធ​ក្រោយៗផង នៃ​ផល​សមាបត្តិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៧ តំណ មិន​មាន​ក្នុង​ទីនេះ​ទេ។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៦។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​បញ្ហា៧ ឯតំណ មិន​មាន​ក្នុង​ទីនេះ​ទេ។
 [២៧៤] រូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ (បុគ្គល) នូវ​រដូវ​… នូវ​ភោជន​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ រដូវ ភោជន សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637830470391437357
ទៅកាន់ទំព័រ៖