ព្រះត្រៃបិដក ភាគ ១០០
បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន… នូវសីល…។បេ។ បុគ្គលអាស្រ័យនូវកាយិកទុក្ខ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ កាយិកទុក្ខ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[២៧៥] រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយបុរេជាតប្បច្ច័យ។
[២៧៦] អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអរូបិក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
ID: 637830470618276588
ទៅកាន់ទំព័រ៖