ព្រះត្រៃបិដក ភាគ ១០០
[២៧៧] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអាសេវនប្បច្ច័យ គឺមុនៗ…។
[២៧៨] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអរូបិចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអរូបិចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដោយកម្មប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអរូបិចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអរូបិចេតនា ជាបច្ច័យនៃពួកកដត្តារូប ដោយកម្មប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ផង នៃអរូបិធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអរូបិចេតនា ជាបច្ច័យនៃសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអរូបិចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
ID: 637830470850648547
ទៅកាន់ទំព័រ៖