ព្រះត្រៃបិដក ភាគ ១០០

 [២៧៩] អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [២៨០] រូ​បិ​ធម៌ ជា​បច្ច័យ​នៃ​រូ​បិ​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [២៨១] រូ​បិ​ធម៌ ជា​បច្ច័យ​នៃ​រូ​បិ​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ រូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្រ្ទិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ រូ​បិ​ធម៌​ក្តី អរូ​បិ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្រ្ទិយ​ក្តី ចក្ខុវិញ្ញាណ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ កាយិន្រ្ទិយ​ក្តី​…។
 [២៨២] អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637830471112438758
ទៅកាន់ទំព័រ៖