ព្រះត្រៃបិដក ភាគ ១០០
គឺមានវារៈ៣។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ១។
[២៨៣] រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអរូបិក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ពួកអរូបិក្ខន្ធ ជាបច្ច័យនៃកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបច្ឆាជាត គឺពួកអរូបិក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[២៨៤] រូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺមហាភូត១… រហូតដល់ពួកអសញ្ញសត្វ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប
ID: 637830471346299183
ទៅកាន់ទំព័រ៖