ព្រះត្រៃបិដក ភាគ ១០០
ដោយអត្ថិប្បច្ច័យ។ រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបុរេជាត គឺ (បុគ្គល) នូវចក្ខុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្សកើតឡើង ដោយទិព្វចក្ខុ… ដោយទិព្វសោតធាតុ… រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយអត្ថិប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអត្ថិប្បច្ច័យ គឺអរូបិក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សហជាត គឺពួកអរូបិក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកអរូបិក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
ID: 637830471564743923
ទៅកាន់ទំព័រ៖