ព្រះត្រៃបិដក ភាគ ១០០

វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជាហេតុ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ។បេ។ នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​ក៏​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ហេតុ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ។បេ។ នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​… ដោយ​ទិព្វ (ចក្ខុ)។បេ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ហេតុ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [២៤] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​កើត​ក្រោយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ដែល​កើត​ក្រោយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637830309604058136
ទៅកាន់ទំព័រ៖