ព្រះត្រៃបិដក ភាគ ១០០
អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ផង នៃអរូបិធម៌ផង ដោយអត្ថិប្បច្ច័យ គឺអរូបិក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ រូបិធម៌ក្តី អរូបិធម៌ក្តី ជាបច្ច័យនៃរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកអរូបិក្ខន្ធក្តី មហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអរូបិក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកអរូបិក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ រូបិធម៌ក្តី អរូបិធម៌ក្តី ជាបច្ច័យនៃអរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយចក្ខុវិញ្ញាណក្តី ចក្ខាយតនៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… អរូបិក្ខន្ធ១ ដែលប្រកបដោយកាយវិញ្ញាណក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…
ID: 637830471756166547
ទៅកាន់ទំព័រ៖