ព្រះត្រៃបិដក ភាគ ១០០
ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ (បច្ច័យ) មាននអនន្តរប្បច្ច័យជាដើម ដូចបច្ចនីយវារៈដែរ… ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ចប់ អនុលោមប្បច្ចនីយៈ។
[២៩៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។… ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ចប់ បច្ចនីយានុលោម។
សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[២៩៦] លោកិយធម៌ ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពឹងផ្អែកនឹងលោកិយក្ខន្ធ១។ សេចក្តីបំប្រួញ។ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកលោកិយក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកលោកុត្តរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។
ID: 637830473678468700
ទៅកាន់ទំព័រ៖