ព្រះត្រៃបិដក ភាគ ១០០
លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកលោកុត្តរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកុត្តរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ លោកិយធម៌ ពឹងផ្អែកនឹងលោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកលោកុត្តរក្ខន្ធផង នឹងពួកមហាភូតផង។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងលោកុត្តរក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ពឹងផ្អែកនឹងលោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងលោកុត្តរក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកលោកុត្តរក្ខន្ធផង នឹងពួកមហាភូតផង។ សេចក្តីបំប្រួញ។
[២៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩
ID: 637830473906979325
ទៅកាន់ទំព័រ៖