ព្រះត្រៃបិដក ភាគ ១០០
            
        
        
            
            
                
                ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យ នៃធម៌មិនមែនជាហេតុ ដោយបច្ឆាជាតប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ដែលកើតក្រោយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
 [២៥] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអាសេវនប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
 [២៦] ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា មិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាមិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាមិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកហេតុ ដោយកម្មប្បច្ច័យ។
            
            
         
        
            
                ID: 637830309877347016 
                
            
            
                ទៅកាន់ទំព័រ៖