ព្រះត្រៃបិដក ភាគ ១០០

សំសដ្ឋ​វារៈ


 [៣០២] លោកិយ​ធម៌ ច្រឡំ​នឹង​លោកិយ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​លោ​កិ​យក្ខ​ន្ធ១ នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ លោកុត្តរធម៌ ច្រឡំ​នឹង​លោកុត្តរធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​លោ​កុត្ត​រក្ខ​ន្ធ១ នឹង​ខន្ធ២…។ សំសដ្ឋ​វារៈ បណ្ឌិត គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ ជាមួយនឹង​ការរាប់​ទាំងឡាយ មាន​បញ្ហា២។
សម្បយុត្ត​វារៈ ដូចគ្នានឹង​សំសដ្ឋ​វារៈ​ដែរ។

បញ្ហា​វារៈ


 [៣០៣] លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​លោកិយ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ លោកុត្តរធម៌ ជា​បច្ច័យ​នៃ​លោកុត្តរធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [៣០៤] លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ទាន​… សីល​…
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637830474963675701
ទៅកាន់ទំព័រ៖