ព្រះត្រៃបិដក ភាគ ១០០
លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺលោកុត្តរាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ (ធ្វើ) នូវមគ្គឲ្យជាទីគោរព… នូវផលឲ្យជាទីគោរព… ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺលោកុត្តរាធិបតិធម៌ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ផង នៃលោកុត្តរធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ គឺលោកុត្តរាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៣០៦] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអនន្តរប្បច្ច័យ គឺពួកលោកិយក្ខន្ធមុនៗ (ជាបច្ច័យ) នៃពួកលោកិយក្ខន្ធក្រោយៗ
ID: 637830475588880905
ទៅកាន់ទំព័រ៖