ព្រះត្រៃបិដក ភាគ ១០០
… អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអនន្តរប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអនន្តរប្បច្ច័យ គឺលោកុត្តរក្ខន្ធមុនៗ ជាបច្ច័យនៃពួកលោកុត្តរក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ មគ្គ (ជាបច្ច័យ) នៃផល ផលជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអនន្តរប្បច្ច័យ គឺផល ជាបច្ច័យនៃវុដ្ឋានៈ (ការចេញ) ដោយអនន្តរប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានបញ្ហា៥ ការជាប់ទាក់ទង មិនមានទេ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ២។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៧។
[៣០៧] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ
ID: 637830475798175370
ទៅកាន់ទំព័រ៖