ព្រះត្រៃបិដក ភាគ ១០០

ឯបក​តូប​និស្ស័យ គឺ​ពួក​ព្រះ​អរិយៈ អាស្រ័យ​នូវ​មគ្គ ញ៉ាំង​សមាបត្តិ ដែល​មិនទាន់​កើតឡើង ឲ្យ​កើតឡើង ហើយ​ចូលកាន់​សមាបត្តិ ដែល​កើតឡើង​ហើយ ឃើញច្បាស់​នូវ​ពួក​សង្ខារ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន មគ្គ របស់​ពួក​ព្រះ​អរិយៈ​នោះ។បេ។ ជា​បច្ច័យ​នៃ​ភាវៈ​ឈ្លាស ក្នុង​ឋានៈ និង​អដ្ឋា​នៈ (ហេតុ​គួរ និង​ហេតុ​មិន​គួរ) ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ផល​សមាបត្តិ ជា​បច្ច័យ​នៃ​កាយិកសុខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣០៨] លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន​… ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637830476175389507
ទៅកាន់ទំព័រ៖