ព្រះត្រៃបិដក ភាគ ១០០

វត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​លោ​កិ​យក្ខ​ន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកុត្តរធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​វត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​លោ​កុត្ត​រក្ខ​ន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣០៩] លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​លោ​កិ​យក្ខ​ន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ លោកុត្តរធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​លោ​កុត្ត​រក្ខ​ន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៣១០] លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​លោ​កិ​យក្ខ​ន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​លោ​កិ​យក្ខ​ន្ធ​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ។ លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកុត្តរធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637830476392171098
ទៅកាន់ទំព័រ៖