ព្រះត្រៃបិដក ភាគ ១០០

វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៣១១] លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​លោកិយ​ចេតនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​លោកិយ​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ លោកុត្តរធម៌ ជា​បច្ច័យ​នៃ​លោកុត្តរធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​លោកុត្តរ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​លោកុត្តរ​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ លោកុត្តរធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​លោកុត្តរ​ចេតនា ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ លោកុត្តរធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌​ផង នៃ​លោកុត្តរធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​លោកុត្តរ​ចេតនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637830476616888603
ទៅកាន់ទំព័រ៖