ព្រះត្រៃបិដក ភាគ ១០០
ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកហេតុផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាមិនមែនជាហេតុ ជាបច្ច័យ នៃពួកវិបាកក្ខន្ធផង ពួកហេតុផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[២៧] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយវិបាកប្បច្ច័យ គឺអលោភៈ ជាវិបាក ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយវិបាកប្បច្ច័យ។ ប្រស្នា៩ ក្នុងការចែកនូវវិបាកប្បច្ច័យ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[២៨] ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអាហារប្បច្ច័យ គឺពួកអាហារ មិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអាហារប្បច្ច័យ គឺពួកអាហារ មិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។
ID: 637830310136394563
ទៅកាន់ទំព័រ៖