ព្រះត្រៃបិដក ភាគ ១០០
[៣១២] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយវិបាកប្បច្ច័យ គឺលោកិយវិបាកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៣។
[៣១៣] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអាហារប្បច្ច័យ គឺពួកលោកិយាហារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។
[៣១៤] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺបដិសន្ធិ បណ្ឌិតគប្បីធ្វើផងចុះ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣។
ID: 637830476852740134
ទៅកាន់ទំព័រ៖