ព្រះត្រៃបិដក ភាគ ១០០
[៣១៥] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ១។ លោកុត្តរធម៌… គឺមានវារៈ៣។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺក្នុងលោកិយៈ មានវារៈ១ ក្នុងលោកុត្តរៈ មានវារៈ៣។ លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ១។ លោកុត្តរៈ… គឺមានវារៈ១។
[៣១៦] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកលោកិយក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកលោកិយក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកលោកិយក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកលោកុត្តរក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។
ID: 637830477081408871
ទៅកាន់ទំព័រ៖