ព្រះត្រៃបិដក ភាគ ១០០

លោកុត្តរធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​លោ​កុត្ត​រក្ខ​ន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​លោ​កុត្ត​រក្ខ​ន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៣១៧] លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកិយ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​លោ​កិ​យក្ខ​ន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង​… រហូតដល់​ពួក​អសញ្ញ​សត្វ។ បុរេ​ជាត គឺ​នូវ​ចក្ខុ​… នូវ​វត្ថុ​… ដូច​បុរេ​ជាត​ប្ប​ច្ច័​យដែរ វត្ថុ ជា​បច្ច័យ​នៃ​ពួក​លោ​កិ​យក្ខ​ន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​លោ​កិ​យក្ខ​ន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ លោកិយ​ធម៌ ជា​បច្ច័យ​នៃ​លោកុត្តរធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​លោ​កុត្ត​រក្ខ​ន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637830477322856253
ទៅកាន់ទំព័រ៖