ព្រះត្រៃបិដក ភាគ ១០០
លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអត្ថិប្បច្ច័យ គឺលោកុត្តរក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកលោកុត្តរក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកលោកុត្តរក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ផង នៃលោកុត្តរធម៌ផង ដោយអត្ថិប្បច្ច័យ គឺលោកុត្តរក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ជាបច្ច័យនៃលោកិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកលោកុត្តរក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកលោកុត្តរក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកលោកុត្តរក្ខន្ធក្តី
ID: 637830477514580758
ទៅកាន់ទំព័រ៖