ព្រះត្រៃបិដក ភាគ ១០០

រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ លោកិយ​ធម៌​ក្តី លោកុត្តរធម៌​ក្តី ជា​បច្ច័យ​នៃ​លោកុត្តរធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​លោ​កុត្ត​រក្ខ​ន្ធ១ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២…។ ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
 [៣១៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ អនុលោម។

ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637830477779723090
ទៅកាន់ទំព័រ៖