ព្រះត្រៃបិដក ភាគ ១០០
[៣១៩] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ផង នៃលោកុត្តរធម៌ផង ដោយសហជាតប្បច្ច័យ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ជាបច្ច័យនៃលោកិយធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។
ID: 637830477974737556
ទៅកាន់ទំព័រ៖