ព្រះត្រៃបិដក ភាគ ១០០

 [៣២២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ចុះ​… ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ បច្ច​នី​យានុ​លោម។
ចប់ លោកិយ​ទុ​កៈ។


កេន​ចិ វិញ្ញេយ្យ​ទុ​កៈ
បដិ​ច្ច​វារៈ


 [៣២៣] ធម៌​ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ (មាន​ចក្ខុវិញ្ញាណ​ជាដើម) អាស្រ័យ​នូវ​ធម៌ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ធម៌​ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ អាស្រ័យ​នូវ​ធម៌ ដែល​បុគ្គល​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណាមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637830478588350368
ទៅកាន់ទំព័រ៖