ព្រះត្រៃបិដក ភាគ ១០០
គឺខន្ធ៣ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី អាស្រ័យនូវធម៌ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី មិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ អាស្រ័យនូវធម៌ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ
ID: 637830478795014765
ទៅកាន់ទំព័រ៖