ព្រះត្រៃបិដក ភាគ ១០០

នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ធម៌​ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ អាស្រ័យ​នូវ​ធម៌​ដែល​បុគ្គល​មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី​… ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​បុគ្គល​មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ធម៌​ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី ធម៌​ដែល​បុគ្គល​មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​បុគ្គល​មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​បុគ្គល​មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637830478990288688
ទៅកាន់ទំព័រ៖