ព្រះត្រៃបិដក ភាគ ១០០

ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ហេតុ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
 [២៩] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ក្នុង​ហេតុមូល​កៈ មាន​វារៈ​តែ៣។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្រ្ទិយ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ ឥន្រ្ទិយ​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ចុះ។ មានតែ​វារៈ៩។
 [៣០] ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​មានតែ​វារៈ៣។
 [៣១] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​មគ្គ​ប្ប​ច្ច័​យ… ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​ក្នុង​បច្ច័យ​ទាំង២នេះ មានតែ​វារៈ៩។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637830310412676323
ទៅកាន់ទំព័រ៖