ព្រះត្រៃបិដក ភាគ ១០០
ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី អាស្រ័យនូវធម៌ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង មិនត្រូវដឹង ដោយវិញ្ញាណណាមួយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី មិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង មិនត្រូវដឹង ដោយវិញ្ញាណណាមួយផង នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ សេចក្តីបំប្រួញ។
[៣២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អនុលោម។
[៣២៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។ វារៈ៤ក្តី ការរាប់ក្តី (ចប់) បរិបូណ៌ ដោយប្រការយ៉ាងនេះ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះចុះ។
ID: 637830479430751300
ទៅកាន់ទំព័រ៖