ព្រះត្រៃបិដក ភាគ ១០០

វត្ថុ​ក្តី អាយតនៈ៥ក្តី បណ្ឌិត គប្បី​សំដែង (តាម) ក្នុង​បច្ចយ​វារៈ​ផង​ចុះ។ (លោកិយ​ទុ​កៈ) បណ្ឌិត​បាន (យល់) យ៉ាង​ណាៗ (កេន​ចិ វិញ្ញេយ្យ​ទុ​កៈ) បណ្ឌិត គប្បី​ធ្វើ​យ៉ា​ងនោះៗផង​ចុះ។

បញ្ហា​វារៈ


 [៣២៦] ធម៌​ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ ជា​បច្ច័យ​នៃ​ធម៌​ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​ក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ​ដែរ។ សេចក្តី​បំប្រួញ។
 [៣២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ អនុលោម។


 [៣២៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ បច្ច​នីយៈ។


វារៈ៤ក្តី ការរាប់​ក្តី (ចប់) បរិបូណ៌ ដោយ​ប្រការ​យ៉ាងនេះ។

ចប់ កេន​ចិ វិញ្ញេយ្យ​ទុ​កៈ។

ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637830479934701174
ទៅកាន់ទំព័រ៖