ព្រះត្រៃបិដក ភាគ ១០០

អាសវ​ទុ​កៈ
បដិ​ច្ច​វារៈ


 [៣២៩] អាសវ​ធម៌ អាស្រ័យ​នូវ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋាសវៈ អវិជ្ជា​សវៈ អាស្រ័យ​នូវ​កាមាសវៈ កាមាសវៈ អវិជ្ជា​សវៈ អាស្រ័យ​នូវ​ទិដ្ឋាសវៈ កាមាសវៈ ទិដ្ឋាសវៈ អាស្រ័យ​នូវ​អវិជ្ជា​សវៈ អវិជ្ជា​សវៈ អាស្រ័យ​នូវ​ភវាសវៈ អវិជ្ជា​សវៈ អាស្រ័យ​នូវ​ទិដ្ឋាសវៈ បណ្ឌិត​គប្បី​ចង​ចក្កៈ ម្តង​មួយៗផង​ចុះ។ នោ​អាសវ​ធម៌ (ធម៌​ដែល​មិន​មាន​អាសវៈ) អាស្រ័យ​នូវ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អាសវ​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អាសវៈ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី អាស្រ័យ​នូវ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋាសវៈ​ក្តី អវិជ្ជា​សវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​កាមាសវៈ។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ នោ​អាសវ​ធម៌ អា​ស្រ័យ​នូវ​នោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​អា​សវ​ក្ខន្ធ១ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១…
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637830480181160266
ទៅកាន់ទំព័រ៖