ព្រះត្រៃបិដក ភាគ ១០០

ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អាសវ​ធម៌ អា​ស្រ័យ​នូវ​នោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អាសវៈ៤ អាស្រ័យ​នូវ​ពួក​នោ​អា​សវ​ក្ខន្ធ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អា​សវ​ក្ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​អា​សវ​ក្ខន្ធ១ នូវ​ខន្ធ២…។ អាសវ​ធម៌ អាស្រ័យ​នូវ​អាសវ​ធម៌​ផង នូវ​នោ​អាសវ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋាសវៈ អវិជ្ជា​សវៈ អាស្រ័យ​នូវ​កាមាសវៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ នោ​អាសវ​ធម៌ អាស្រ័យ​នូវ​អាសវ​ធម៌​ផង នូវ​នោ​អាសវ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​អា​សវ​ក្ខន្ធ១ផង នូវ​ពួក​អាសវៈ​ផង នូវ​ខន្ធ២…។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី អាស្រ័យ​នូវ​អាសវ​ធម៌​ផង នូវ​នោ​អាសវ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ទិដ្ឋាសវៈ​ក្តី អវិជ្ជា​សវៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​អា​សវ​ក្ខន្ធ១ផង នូវ​កាមាសវៈ​ផង នូវ​ខន្ធ២…។ ចក្កៈ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637830480351686334
ទៅកាន់ទំព័រ៖