ព្រះត្រៃបិដក ភាគ ១០០

ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។

ចប់ អនុលោម​ប្ប​ច្ច​នីយៈ។


 [៣៣៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។

ចប់ បច្ច​នី​យានុ​លោម។
សហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។


បច្ចយ​វារៈ


 [៣៣៦] អាសវ​ធម៌ ពឹងផ្អែក​នឹង​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អាសវ​មូល​កៈ និង​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​អាសវ​ធម៌ ពឹង​ផ្អែក​នឹងនោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​អា​សវ​ក្ខន្ធ១ នឹង​ខន្ធ២… វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637830481242855900
ទៅកាន់ទំព័រ៖