ព្រះត្រៃបិដក ភាគ ១០០

ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​នោ​អា​សវ​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ អាសវ​ធម៌ ពឹង​ផ្អែក​នឹងនោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អាសវៈ ពឹង​ផ្អែក​នឹងនោ​អា​សវ​ក្ខន្ធ ពួក​អាសវៈ ពឹងផ្អែក​នឹង​វត្ថុ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អា​សវ​ក្ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​អា​សវ​ក្ខន្ធ១ នឹង​ខន្ធ២… ពួក​អាសវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ អាសវ​ធម៌ ពឹងផ្អែក​នឹង​អាសវ​ធម៌​ផង នឹងនោ​អាសវ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋាសវៈ អវិជ្ជា​សវៈ ពឹងផ្អែក​នឹង​កាមាសវៈ​ផង នឹង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ ចក្កៈ។ ទិដ្ឋាសវៈ អវិជ្ជា​សវៈ ពឹងផ្អែក​នឹង​កាមាសវៈ​ផង នឹង​វត្ថុ​ផង។ ចក្កៈ។ នោ​អាសវ​ធម៌ ពឹងផ្អែក​នឹង​អាសវ​ធម៌​ផង នឹងនោ​អាសវ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​អា​សវ​ក្ខន្ធ១ផង នឹង​ពួក​អាសវៈ​ផង នឹង​ខន្ធ២… ពួក​នោ​អា​សវ​ក្ខន្ធ ពឹងផ្អែក​នឹង​អាសវៈ​ផង នឹង​វត្ថុ​ផង។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ពឹងផ្អែក​នឹង​អាសវ​ធម៌​ផង នឹងនោ​អាសវ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637830481430756996
ទៅកាន់ទំព័រ៖