ព្រះត្រៃបិដក ភាគ ១០០
គឺខន្ធ៣ក្តី ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោអាសវក្ខន្ធ១ផង នឹងកាមាសវៈផង នឹងខន្ធ២…។ ចក្កៈ។ ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងកាមាសវៈផង នឹងវត្ថុផង។ ចក្កៈ។ សេចក្តីបំប្រួញ។
[៣៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អនុលោម។
[៣៣៨] នោអាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោអាសវក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២… មានអហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកនោអាសវក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ។ អាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។
[៣៣៩] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ
ID: 637830481700915299
ទៅកាន់ទំព័រ៖