ព្រះត្រៃបិដក ភាគ ១០០

 [៣២] ធម៌​ជាហេតុ ជា​បច្ច័យ នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ហេតុ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ហេតុ ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ហេតុ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ខន្ធ (ជា​បច្ច័យ) នៃ​វត្ថុ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​ចក្ខា​យតនៈ។បេ។ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជាហេតុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637830310641180106
ទៅកាន់ទំព័រ៖