ព្រះត្រៃបិដក ភាគ ១០០

ការរាប់​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​សំសដ្ឋ​វារៈ​ដែរ។

បញ្ហា​វារៈ


 [៣៤៣] អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​កាមាសវៈ ជា​បច្ច័យ​នៃ​ទិដ្ឋាសវៈ និង​អវិជ្ជា​សវៈ ដោយហេតុ​ប្ប​ច្ច័​យ ភវាសវៈ ជា​បច្ច័យ​នៃ​អវិជ្ជា​សវៈ ដោយហេតុ​ប្ប​ច្ច័​យ។ ចក្កៈ។ អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អាសវ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​កាមាសវៈ ជា​បច្ច័យ​នៃ​ទិដ្ឋាសវៈ​ផង នៃ​អវិជ្ជា​សវៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នោ​អាសវ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ​ដែរ។
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637830483603290429
ទៅកាន់ទំព័រ៖