ព្រះត្រៃបិដក ភាគ ១០០
នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកនោអាសវហេតុ ជាបច្ច័យនៃពួកសម្បយុត្តកាសវៈ ដោយហេតុប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយហេតុប្បច្ច័យ គឺពួកនោអាសវហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃនោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកអាសវហេតុក្តី ពួកនោអាសវហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៣៤៤] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈ។ អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺពួកនោអាសវក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈ។ អាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកអាសវក្ខន្ធក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌
ID: 637830483844530332
ទៅកាន់ទំព័រ៖