ព្រះត្រៃបិដក ភាគ ១០០

គឺ​បុគ្គល​ឲ្យ​ទាន ហើយ​ត្រេកអរ រីករាយ​នឹង​កុសល​នោះ ពួក​អាសវៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ នូវ​សីល​… នូវ​ឧបោសថកម្ម​… នូវ​ឈាន​… នូវ​ចក្ខុ​… នូវ​វត្ថុ​… ត្រេកអរ រីករាយ នឹង​ពួក​នោ​អា​សវ​ក្ខន្ធ ពួក​អាសវៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​អា​សវ​ក្ខន្ធ​នោះ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន​… ដូច​ដំណើរ​ទី២ដែរ ត្រេកអរ រីករាយ នឹង​ពួក​នោ​អា​សវ​ក្ខន្ធ ពួក​អាសវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​អាសវៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​អាសវៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​នោ​អា​សវ​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​អាសវៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​អាសវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​អាសវៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637830484228824544
ទៅកាន់ទំព័រ៖